ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ស្ពឺ
2017-07-04
នៅវេលាព្រឹកថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៧
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងសំណេះសំណាលសាកសួរសុខទុក្ខ
និងប្រោសព្រះរាជទានព្រះរាជអំណោយជូនបងប្អូនប្រជាកសិករប្រកបរបរធ្វើស្រែ ចំនួន ៤៩០ គ្រួសារស្ថិតនៅឃុំព្រៃក្រសាំងស្រុកឧដុង្គ
ខេត្តកំពង់ស្ពឺ។ ជាបឋម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងសព្វព្រះរាជហឬទ័យយាងដល់លំនៅដ្ឋានរបស់បងប្អូនកូនចៅដែលមានជីវភាពក្សត់ខ្សោយជាងគេចំនួន
០៤ គ្រួសារ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្តទីទ័លក្រនាពេលនោះមាន៖អង្ករ
៥០គីឡូក្រាម មីមួយកេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ អាវយឺតមានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១ អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ ចំនួន ១
គ្រឿង និង ថវិកាចំនួន
១០០.០០០រៀល។
ព្រះរាជសកម្មភាព » កក្កដា - 2017
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ស្ពឺ