ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ
2016-11-01
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គព្រះកឋិនទានព្រះរាជទ្រព្យ
។ ព្រះរាជពិធីចំរើនព្រះបរិត្តអង្គព្រះកឋិនទានបានប្រារព្ធ នៅវេលាព្រឹកថ្ងៃ អង្គារ ២ កើត
ខែកត្តិក ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា
ឆ្នាំ ២០១៦ ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ
ដែលគង់ចាំព្រះវស្សាអស់រយៈកាលត្រីមាសក្នុងពុទ្ធសីមា វត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2016
ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ