O f f i c i a l   W e b s i t e
ពិធីបិទទិវាបុណ្យឯករាជ្យជាតិខួបទី៦២
2015-11-11
ទិវាបុណ្យឯករាជ្យជាតិខួបទី៦២ខួបអនុស្សាវរីយ៍លើកទី ៦២ ៩វិច្ឆិកា ២០១៥ បានដំណើរ ការប្រកបដោយ ជោគជ័យដ៏ត្រចះត្រចង់ រហូតដល់វេលាល្ងាច ថ្ងៃទី ៣ គឺថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ​ ២០១៥ ជាថ្ងៃបញ្ចប់នៃទិវាប្រវត្តិសាស្រ្តនេះ។ នៅក្នុងឱកាសដ៏វិសេសវិសាល នោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទឱកាសបុណ្យជាតិដ៏មហោឡាឬក្សនេះនៅ ឯវិមានឯករាជ្យ។ វត្តមាននៃថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ យាង និង អញ្ជើញចូល​រួមដង្ហែ​ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងឧកាសដ៏មហានក្ខត្តឬក្សនេះ មានជាអាទិ៍ : សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ​ ឯកឧត្តម លោកជំទាវជា អនុប្រធាន ព្រឹទ្ធសភា​ ​រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជដ្ឋាភិបាល អគ្គបញ្ជាការ អគ្គបញ្ជាការរងនៃកងខេមរភូមិន្ទ​ អគ្គស្នងការ អគ្គស្នងការរង  នគរបាលជាតិ បណ្តាអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា មន្រ្តីរាជការគ្រប់ស្ថាប័ន ប្រជារាស្រ្ត តំណាងកងកំលាំងប្រដាប់អាវុធគ្រុប់ប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្ស យ៉ាងច្រើនកុះករ។
Visitor: 14536078
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.