កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី២៥
2015-01-21
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៥ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះបរមនាមព្រះអង្គ ជាព្រះប្រធានឧត្តមក្រុមប្រក្សានៃអង្គចៅក្រម
ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រាសព្រះរាជទានជូន ឯកឧត្តម លោកជំទាវ ជាសមាជិក
សមាជិកា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ដើម្បីប្រារព្ធបើកសម័យប្រជុំលើកទី២៥ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ទន្មឹមនេះព្រះអង្គក៏បានសព្វព្រះរាជហឬទ័យប្រាសព្រះរាជទាន
សមាជិក សមាជិកា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចប់អាណត្តិ អញ្ជើញចូលក្រាបថ្វាយបង្គំលា និងទទួលព្រះរាជទាននូវគ្រឿងឥស្សរិយយស
ផងដែរ។
ព្រះរាជសកម្មភាព » មករា - 2015
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី២៥