ព្រះរាជពិធីអកអំបុក សំពះព្រះខែ
2014-11-06
នៅរាត្រី ថ្ងៃ ១៥កើត ពេញបូរណមី ខែ កក្តិក ត្រូវនិងថ្ងៃទី ៦
ខែ វិច្ឆិកា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ
សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអកអំបុក សំពះព្រះខែ
ដែលរៀបចំឡើងយ៉ាងមហោឡារិក នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។
យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យនោះដែរមាន សម្តេចរាជបុត្រីព្រះរៀម
នរោត្តម បុប្ជាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
និងអ្នកម្នាង សម្តេច សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជា
រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង
ព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2014
ព្រះរាជពិធីអកអំបុក សំពះព្រះខែ