ឯកអគ្គរាជទូត ប៊្រុយណេ  ថ្វាយបង្គំលា
            	2014-03-29            	
            
            	នៅវេលាម៉ោង ១១:០០ ព្រឹកថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១៤ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Shaikh Fadilah Shaikhh Ahmad  ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពនៃប្រទេស ប៊្រុយណេ ដារូសាឡាម ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលថ្វាយបង្គំគាល់ដើម្បីថ្វាយបង្គំលា ក្នុងឱកាសដែលបេសកកម្មការទូតរបស់  ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជប់ដោយជោគជ័យ។            
			            
							        ព្រះរាជសកម្មភាព » មីនា - 2014
                
        	
            
            
       	
