O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុកបារាយណ៍ ខេត្តកំពង់ធំ
2014-01-13
នៅវេលាព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៤ ព្រះករុណា​ ព្រះបាទ សម្តច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ​ហទ័យ​សេ្តចយាង សំណេះសំណាល​​សាកសួរសុខទុក្ខ បងប្អូន កូនចៅ ប្រជា រាស្រ្តទីទ័លក្រ រស់នៅភូមិ ចំនួន ៤ ក្នុង ឃុំ ជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អញ្ជើញអមព្រះរាជដំណើរព្រះករុណាជាអង្គម្ចាស់ជីវិត តម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សេ្តច យាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនាឱកាស នោះមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក រដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុក កិច្ចការទូទៅអម ក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តី អមក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញា​ធរដែនដីគ្រប់ ជាន់ថ្នាក់ខេត្តកំពង់ធំ។ ជាបឋម ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កាល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហទ័យ ស្តេចយាងដល់លំនៅដ្ឋានរបស់ បងប្អូន កូនចៅ ដែលមានជីភាពក្សត់ ខ្សោយជាងគេ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន ប្រជា​រាស្រ្តទីទ័លក្រ នីមួយៗមាន: អង្ករចំនួន៥០ គក្រ មីមួយកេស ឃឹតមួយកញ្ជាប់ ក្នុងនោះមាន: មុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ អាវយឺត មានបោះពុម្ព​ផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់​លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ចំនួន មួយ កៅស៊ូតង់មួយផ្ទាំង ត្រីខកំប៉ុងដប់កំពុង និង ថវិកាចំនួន ១០ម៉ឺនរៀល។
Visitor: 14593708
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.