ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ
2013-12-14
នៅវេលាព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៣ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះ រាជហទ័យ សេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូន កូនចៅ ប្រជារាស្រ្តទីទ័លក្រ រស់នៅភូមិ ចំនួន ៥ ក្នុង ឃុំ តាំងក្រូច ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សេ្តចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ ដ៏ឧត្តុង្គឧត្តម នាឱកាសនោះមាន សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរម រាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុក កិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំងព្រមទាំង អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ខេត្តកំពង់ស្ពឺ។
ជាបឋម ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ ហឬទ័យ ស្តេចយាងដល់លំនៅដ្ឋានរបស់ បងប្អូន កូនចៅ ដែលមានជីភាពក្សត់ ខ្សោយជាងគេ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់គ្រួសារ ទីទ័លក្រនីមួយៗនៅពេលនោះមាន: អង្ករចំនួន៥០ គក្រ មីមួយកេស ឃឹតមួយកញ្ជាប់ ក្នុងនោះមាន: មុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន មួយ កៅស៊ូតង់មួយផ្ទាំង ត្រីខកំប៉ុងដប់កំពុង និង ថវិកាចំនួន ១០ម៉ឺនរៀល។
ព្រះរាជសកម្មភាព » ធ្នូ - 2013
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ