ឯកអគ្គរដ្ឋទូត រុស្សី ថ្វាយបង្គំលា
2013-11-20
នៅវេលាម៉ោង ១១:០០ ព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៣ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Alexander Ignatov ឯកអគ្គរដ្ឋទូតវិសាមញ្ញានិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលថ្វាយបង្គំគាល់ដើម្បីថ្វាយបង្គំលា ក្នុងឱកាសដែលបេសកកម្មការទូតរបស់ ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជប់ដោយជោគជ័យ។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2013
ឯកអគ្គរដ្ឋទូត រុស្សី ថ្វាយបង្គំលា