ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាមេនី ថ្វាយសារតាំង
2025-06-20
នៅវេលាព្រឹក ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Suren Baghdasaryan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋអាមេនី ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ។
ព្រះរាជសកម្មភាព » មិថុនា - 2025