O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេព្រះមហាក្សត្រីព្រះវរាជមាតា
2015-06-18
នៅវេលាព្រឹកថ្ងៃ​ ៣កើត ខែ​បឋមសាឍ ឆ្នាំ មមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី ​១៨ ខែ មិថុនា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន​សព្វព្រះរាជហឬទ័យសេ្តចយាងប្រារព្ធ​ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហា​ក្សត្រីព្រះវរាជមាតា គម្រប់៧៩​​ យាងចូល ៨០ព្រះវស្សា ដែលបានប្រព្រឹត្ត​ទៅនៅព្រះរាជ​តំណាក់ គន្ធបុប្ជា។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះមាន សម្តេចវិបុល​សេនាភត្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង  សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចរាជ​បុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេច ព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តច នរោត្តម​  សិរិវុឌ្ឍ ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាងសម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម កែវ ពុទ្ធរស្មី ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជ​ទូតវិសាមញ្ញ​និងពេញសមត្ថភាព​ របស់ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋប្រជា​មានិតចិន ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង ​យ៉ាងច្រើន​កុះករ។
Visitor: 13743772
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.