O f f i c i a l   W e b s i t e
ព្រះរាជពិធី ដង្ហែថ្វាយព្រះបរមងារកិត្តិយស
2015-06-03
ក្នុងមហាព្រឹត្តិការណ៍ដ៏ឧត្តុងឧត្តមជាប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា នៅវេលាព្រឹកថ្ងៃពុធ ២រោជ ខែជេស្ឋ ឆ្នាំ មមែ សប្តស័ក ព.ស ២៥៥៩ ត្រូវថ្ងៃទី០៣ ឆ្នាំ ២០១៥ ព្រះសង្ឃជាថ្នាក់ដឹកនាំអង្គការសន្និសិទ្ធកំពូលព្រះពុទ្ធសាសនាពិភពលោក បាននិមន្តដង្ហែ ព្រះរាជបរមងាកិត្តិយស ព្រះស្រីលោកធម្មិករាជ ជាព្រះរាជបរមងារ ថ្នាក់ខ្ពស់បំផុតក្នុងវិស័យពុទ្ធសាសនា ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ក្នុងនាមថ្នាក់ដឹកនាំនៃអង្គការព្រះពុទ្ធសាសនាកំពូលទាំង ៤១ប្រទេស និងព្រះពុទ្ធសាសនិកទាំង៥១០លាននាក់ នៅលើពិភពលោកទាំងមូល ដើម្បីជាសាក្ខីភាពដ៏ខ្ពង់ខ្ពស់នៃ ព្រះមហាករុណាទិគុណដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលព្រះអង្គបានយកព្រះរាជហឬទ័យទុកដាក់ក្នុងព្រះរាជសទ្ធាដ៏ប្រសើរ ខ្ពង់ខ្ពស់ក្រៃលែង លើកតម្កើងព្រះពុទ្ធសាសនា ដរាបបានក្លាយជា ព្រះនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុងឧត្តម នៃពុទ្ធសាសនិកទាំងអស់នៅលោក ​នាសម័យបច្ចុប្បន្ននេះ។
Visitor: 13744968
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.