O f f i c i a l   W e b s i t e
ព្រះរាជពិធីដង្ហែថ្វាយព្រះបរមងារកិត្តិយស(តចប់)
2015-06-03
ក្នុងព្រះរាជពិធីដ៏ខ្ពង់ខ្ពស់នេះ មានការយាង ​និមន្ត និងអញ្ជើញចូលរួម ពីសំណាក់ព្រះតេជ:គុណបណ្ឌិត Kyuse Enshinjoh ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសន្នសិទ្ធកំពូលព្រះពុទ្ធសាសនាពិភពលោក និងព្រះសង្ឃស្ថានិកនៃព្រះពុទ្ធសាសនានិកាយ នែនប៊ុត ស៊ូស៊ូ ប្រទេសជប៉ុន ព្រះតេជគុណ Choijamts Demberel ព្រះប្រធានអង្គការសន្នសិទ្ធកំពូលព្រះពុទ្ធសាសនា ពិភពលោក និងជាប្រធានមជ្ឈមណ្ឌល Lama នៃព្រះពុទ្ធសាសនាប្រទេសម៉ុងហ្គោលី ព្រះតេជគុណ Weragoda Sarada thero ព្រះអគ្គលេខាធិការនៃអង្គការសន្នសិទ្ធកំពូលព្រះពុទ្ធសាសនាពិភពលោក និង ជាសម្តចសង្ឃរាជ នៃព្រះពុទ្ធសាសនាប្រទេសសឹង្ហបូរី ព្រះតេជគុណបណ្ឌិត Shin Kai Kori ព្រះអនុប្រធានអង្គការសន្នសីទកំពូលព្រះពុទ្ធសាសនាពិភពលោក និងជាថ្នាក់ដឹកនាំកំពូលនៃនិកាយនែនប៊ុតស៊ូស៊ូ ព្រះពុទ្ធសាសនាប្រទេសជប៉ុន ព្រមទាំងព្រះសង្ឃពុទ្ធបរិស័ទ ដែលបាននិមន្ត និងអញ្ជើញមកពីអង្គការសន្និសិទ្ធ កំពូលព្រះពុទ្ធសាសនាពិភពលោកជាច្រើនអង្គ/រូប។           ព្រមជាមួយនេះ ផ្នែកព្រះសង្ឃក្នុងព្រះរាជាណាចក្រកម្ពុជាមាន សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណ:ធម្មយុត្តិកានិកាយនៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា  សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ សម្តេចព្រះវត្តរតន៍ ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះសង្ឃ ព្រះរាជាគណ: មន្ត្រីសង្ឃទាំងពីរគណ: ពុទ្ធបរិស័ទ មន្ត្រីរាជការក្នុងក្រសួង ស្ថាប័ននានា លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត យ៉ាងច្រើនកុះករ។ 
Visitor: 13654326
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.