O f f i c i a l   W e b s i t e
ព្រះរាជកិច្ចគោរពវិញ្ញាណក័្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
2015-06-10
នៅវេលាព្រឹកថ្ងៃពុធថ្ងៃ ៩រោច ខែ ជេដ្ឋ ឆ្នាំ មមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹង ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាង ប្រារព្ធព្រះរាជគារវកិច្ច វិញ្ញាណក័្ខន្ធ សម្តេចអគ្គមហាធម្ម​ពោធិសាល ជា​ ស៊ីម ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណ:ភាព កាលពី​រសៀល​ថ្ងៃទី ៨ ខែ មិថុនា​ ឆ្នាំ ២០១៥ វេលាម៉ោង ៣ និង៤៥នាទី ក្នុងជន្មាយុ​​ ៨៣វស្សា ដោយជរា​ពាធ​។ 
Visitor: 13745711
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.