O f f i c i a l   W e b s i t e
ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះពរជ័យ
2014-10-24
នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ស៊ីលវីយ៉ា​  យាងនិងអញ្ជើញនាំ បុត្រី នាម Pin mirady និងកូនប្រសាប្រុស នាម GASQUE Thierry​ François Michel ព្រមទាំងក្រុមគ្រួសារ អញ្ញើញចូលទទួលការ ប្រោសព្រះរាជទាន ព្រះពរជ័យសិរីមង្គល ពីអង្គព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដល់បុត្រី និងបុត្រា ដែលនិងរៀបអាពាហ៍ជាស្មាមីភរិយាថ្មី នៅពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៤  ។
Visitor: 13652846
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.