O f f i c i a l   W e b s i t e
គណ:កម្មាធិការជាអូឡាំពិកកម្ពុជា ថ្វាយបង្គំគាល់
2014-10-18
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោស​ព្រះរាជទាន គណ:កម្មាធិការជាអូឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម ថោង ខុន ប្រធានគណ:កម្មាធិការជាអូឡាំពិកកម្ពុជា  ឯកឧត្តម វ៉ាត់ ចំរើន អគ្គេលេខាធិការគណ:កម្មាធិការជាអូឡាំពិកកម្ពុជា  អញ្ជើញដឹកនាំកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ីលើកទី១៧ ​នៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋ ​កូរ៉េ និង អ្នកស្រី សួន ចាន់ធី ជាម្តាយកីឡាការិនី ​ស៊ន សៀវម៉ី ចូលថ្វាយបង្គំគាល់ នៅព្រះរាជដំណាក់ គន្ធបុប្ផា វេលាម៉ោង ១៨និង​០០នាទី ថ្ងៃទី ១៨ ខែ តុលា​ឆ្នាំ ២០១៤។           ក្នុងឱកាសនោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យ ចំនួន ៣០០០ដុល្លារអាមេរិក  និង​​ ពានប្រាក់ ចំនួន០១ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណា​ចក្រ​កម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​  ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យប្រោស ព្រះរាជទាននូវព្រះរាជទ្រព្យ ចំនួន ២០០០ដុល្លារអាមេរិក​និងទស្សនាវតីឯកសារមួយចំនួន ដល់កញ្ញា ស៊ន សៀវម៉ី ផងែដរ។ 
Visitor: 13738078
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.