ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយបង្គំលា
2026-01-09
នៅវេលាព្រឹកថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលថ្វាយបង្គំគាល់ដើម្បីថ្វាយបង្គំលាក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ នៅព្រះរាជាណាចក្រកម្ពុជា នៅមហាប្រាសាទខេមរិន្ទ ។
- មករា
- កុម្ភៈ
- មីនា
- មេសា
- ឧសភា
- មិថុនា
- កក្កដា
- សីហា
- កញ្ញា
- តុលា
- វិច្ឆិកា
- ធ្នូ
ព្រះរាជសកម្មភាព » មករា - 2026
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយបង្គំលា






