ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាថ្វាយបង្គំលា
2024-11-01
នៅវេលាព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន
ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំនួន ០៤ រូប ចូលក្រាបថ្វាយបង្គំគាល់
ដើម្បីថ្វាយបង្គំលាចេញទៅបំពេញភារកិច្ចរៀងៗខ្លួន នៅមហាប្រាសាទខេមរិន្ទ
។