ព្រះរាជដំណើរយាងសួរសុខទុក្ខក្រុមសិល្បៈករ និងសិប្បករ
2024-08-02
នៅវេលាព្រឹកថ្ងៃទី ២ ខែ សីហា
ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូន សិល្បៈករ
និងសិប្បករ ដែលមានជីវភាពខ្វះខាតចំនួន ៥០៥ នាក់ នៅក្នុងបរិវេណកោះនរា រាជធានីភ្នំពេញ
។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូនកូនចៅជាសិល្បៈករ និងសិប្បករ នាពេលនោះមាន៖
អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) អាវរងារ១
និង អាវយឺត១ មានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ព្រមទាំងថវិកាចំនួន ៥០០.០០០រៀល
។