លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ថ្វាយបង្គំលា
2024-02-13
នៅវេលាព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ជាឯកអគ្គរាជទូតតែងតាំងថ្មី
នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយបង្គំលាចេញទៅបំពេញភារកិច្ច នៅមហាប្រាសាទខេមរិន្ទ ។
ព្រះរាជសកម្មភាព » កុម្ភៈ - 2024
លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ថ្វាយបង្គំលា