O f f i c i a l   W e b s i t e
ឯកឧត្តម សឺន ស៊ូបែរ្តិ៍​ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2023-12-16
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម សឺន ស៊ូបែរ្តិ៍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងគណៈប្រតិភូចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ​​ ២០២៣ ។ ក្រុមគណៈប្រតិភូ បាននាំយកតង្វាយជាអង្ករចំនួន ៥តោន មី ៣០កេស ត្រីខ ៣០កេស ជីគ្រាប់ធម្មជាតិ ១០០បាវ ម្សៅកំបោរសកសិកម្ម ១០០បាវ និងជីទឹកធម្មជាតិ ១០កេស ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ ។
Visitor: 13790709
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.