O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យអង្គកឋិនទានព្រះរាជទ្រព្យ
2023-11-01
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គព្រះកឋិនទានព្រះរាជទ្រព្យ ។ ព្រះរាជពិធីថ្វាយបំពេញកិច្ចអធិដ្ឋានអង្គព្រះកឋិនទាន បានប្រារព្ធនៅវេលារសៀល ថ្ងៃ ពុធ ៣ រោច ខែ អស្សុជ ត្រូវនឹងថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តរវៀងជុំ ស្ថិតនៅឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ 
Visitor: 13791000
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.