O f f i c i a l   W e b s i t e
ឧកញ៉ា តែ តាំងប៉ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2023-07-18
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ព្រមទាំងគណៈប្រតិភូ ចូលក្រាបថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១៨​ ខែ កក្កដា ឆ្នាំ​​ ២០២៣ ។ គណៈប្រតិភូ បាននាំយកតង្វាយជាថវិការចំនួន ១០០.០០០.០០០រៀល និង អង្ករ ៥០តោន ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ ។
Visitor: 13789869
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.