ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ថ្វាយបង្គំលា
2022-12-09
នៅវេលាព្រឹក ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Mikami
Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុន
ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលថ្វាយបង្គំគាល់ដើម្បីថ្វាយបង្គំលា ក្នុងឱកាសដែលឯកឧត្តម
បានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រះមហាប្រាសាទខេមរិន្ទ ។
ព្រះរាជសកម្មភាព » ធ្នូ - 2022
ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ថ្វាយបង្គំលា