ព្រះរាជពិធីបុណ្យអង្គកឋិនទានព្រះរាជទ្រព្យ
            	2022-10-11            	
            
            	ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គព្រះកឋិនទានព្រះរាជទ្រព្យ ។ ព្រះរាជពិធីថ្វាយបំពេញកិច្ចអធិដ្ឋានអង្គព្រះកឋិនទាន
បានប្រារព្ធនៅវេលារសៀល ថ្ងៃ អង្គារ ១ រោច ខែ អស្សុជ ត្រូវនឹងថ្ងៃទី
១១ ខែ តុលា ឆ្នាំ ២០២២
ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តស្វាយពពែ ស្ថិតនៅសង្កាត់ ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ ។             
			            
							        ព្រះរាជសកម្មភាព » តុលា - 2022
                ព្រះរាជពិធីបុណ្យអង្គកឋិនទានព្រះរាជទ្រព្យ
                
            
            
       	









