ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ថ្វាយបង្គំលា
2022-07-16
នៅវេលាព្រឹកថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Panyarak
Poolthup ឯកអគ្គរាជទូត វិសាមញ្ញ
និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលថ្វាយបង្គំគាល់ ដើម្បីថ្វាយបង្គំលាក្នុងឱកាសដែល ឯកឧត្តមបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា
នៅមហាប្រាសាទខេមរិន្ទ ។
ព្រះរាជសកម្មភាព » កក្កដា - 2022