ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ថ្វាយបង្គំលា
2022-06-25
នៅវេលាព្រឹកថ្ងៃទី
២៥ ខែ មិថុនា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន
លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតវិសាមញ្ញ
និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលថ្វាយបង្គំគាល់
ដើម្បីថ្វាយបង្គំលាក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រះមហាប្រាសាទខេមរិន្ទ ។
ព្រះរាជសកម្មភាព » មិថុនា - 2022
ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ថ្វាយបង្គំលា