កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី ៣៥
2022-05-11
នៅវេលាព្រឹក
ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមនាមព្រះអង្គ
ជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សព្វព្រះរាជហឬទ័យប្រាសព្រះរាជទាន
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ព្រមទាំងសមាជិក សមាជិកា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ
ដើម្បីប្រារព្ធបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ព្រះរាជសកម្មភាព » ឧសភា - 2022
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី ៣៥