ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ
2021-11-02
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គ
ព្រះកឋិនទានព្រះរាជទ្រព្យ
។ ព្រះរាជរិធីថ្វាយបំពេញកិច្ចអធិដ្ឋាន អង្គព្រះកឋិនទាន បានប្រារព្ធ នៅវេលារសៀល
ថ្ងៃ អង្គារ ១២ រោច ខែ កត្តិក ត្រូវនឹងថ្ងៃទី
២ ខែ វិច្ឆិកា ឆ្នាំ ២០២១
ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តគំរាបរុក្ខារាម ស្ថិតនៅភូមិត្រពាំងចាន់
ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2021
ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ