ព្រះរាជពិធីបុណ្យខួបគម្រប់៩ឆ្នាំនៃការយាងចូលព្រះទិវង្គត ព្រះករុណាព្រះបរមរតនកោដ្ឋ
2021-10-15
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះរាជពិធីបុណ្យខួបគម្រប់ ៩ឆ្នាំ នៃការយាងចូលព្រះទីវង្គត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម
សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណព្រះឧបោសថរតនារាម ព្រះវិហារព្រះកែវមរកត នាវេលាព្រឹកថ្ងៃ ៩ កើតពេញបូណ៌មី ខែ អស្សុជ
ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃ សុក្រ ទី ១៥ ខែ តុលា ឆ្នាំ២០២១។