ឯកឧត្តម ហ៊ឺ វីរៈ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2021-05-15
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ និង លោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់
ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ ។ ឯកឧត្តម
និងលោកជំទាវ បាននាំយកតង្វាយជាអង្ករចំនួន ៤០ តោន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាក
។