ឯកឧត្តម មុំ សុទ្ធ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2021-01-16
ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម មុំ សុទ្ធ ជំនួយការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចូលថ្វាយបង្គំគាល់
ថ្វាយតង្វាយនៅព្រះរាជដំណាក់មហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១ ។ ឯកឧត្តម
និងក្រុមគ្រួសារ បាននាំយកតង្វាយជាអង្ករចំនួន ៥តោន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាក ។
ក្នុងឱកាសនោះ ក្រុមគណៈប្រតិភូក៏បានថ្វាយដង្វាយជាអង្ករចំនួន ៥តោន
ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងដែរ ។
ព្រះរាជសកម្មភាព » មករា - 2021
ឯកឧត្តម មុំ សុទ្ធ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ