មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និង គណៈប្រតិភូចូលក្រាបបង្គំគាល់
2017-10-12
នៅវេលាព្រឹក ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧
នៅមហាប្រាសាទខេមរិន្ទ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន គណៈប្រតិភូមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
ដឹកនាំដោយ មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ចូលក្រាបបង្គំគាល់ ។ ក្រុមគណៈប្រតិភូ
បានថ្វាយតង្វាយជាថវិការចំនួន មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក (១៥ ០០០
ដុល្លារអាមេរិក) និងអង្ករ ១២ តោន ថ្វាយ ព្រះករុណាព្រះមហាក្សត្រ។ នៅក្នុងឱកាសនោះ
ក្រុមគណៈប្រតិភូ ក៏បានថ្វាយតង្វាយជាថវិការចំនួន មួយម៉ឺនដុល្លារអាមេរិក (១០ ០០០
ដុល្លារអាមេរិក) និងអង្ករ ១០តោន ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរផងដែរ។
ព្រះរាជសកម្មភាព » តុលា - 2017
មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និង គណៈប្រតិភូចូលក្រាបបង្គំគាល់