ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តព្រៃវែង
2017-05-05
នៅវេលាព្រឹកថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៧
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះរាជហឬទ័យយាងសំណេះសំណាលសាកសួរសុខទុក្ខ
និងប្រោសព្រះរាជទានព្រះរាជអំណោយជូនបងប្អូនប្រជាកសិករប្រកបរបរធ្វើស្រែ ចំនួន ៤៨០ គ្រួសារនៅភូមិក្រាំងលាវ ឃុំចាម
ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជាបឋម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សព្វព្រះរាជហឬទ័យ យាងដល់លំនៅដ្ឋានរបស់បងប្អូនកូនចៅដែលមានជីវភាពក្សត់ខ្សោយជាងគេចំនួន
០៣ គ្រួសារ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្តទីទ័លក្រនាពេលនោះមាន៖ អង្ករ
៥០គីឡូក្រាម មីមួយកេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ អាវយឺតមានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១ និង ថវិកាចំនួន ១០០.០០០រៀល។
ព្រះរាជសកម្មភាព » ឧសភា - 2017
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តព្រៃវែង