ព្រះរាជពិធីថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខ័ន្ធ សម្តេច នរោត្តម នរិន្ទ្រពង្ស
2013-10-08
នៅក្នុងឱកាសប្រារព្ធព្រះរាជពិធី ថ្វាយមហាព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខ័ន្ធ សម្តេច នរោត្តម នរិន្ទ្រពង្សព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ត្រាសបង្កប់ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ចាត់ចែងរៀចំព្រះរាជពិធីបុណ្យនៅព្រះចេតិយ ក្នុងព្រះឧបោថរតនារាមព្រះកែវមរកត នៅវេលាព្រឹកថ្ងៃអង្គារ ៤កើត ខែ ភទ្របទ ឆ្នាំម្ស៉ាញ់ បញ្ជស័ក ២៥៥៧ ត្រូវនិងថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៣ ។ ព្រះរាជពិធីបុណ្យមានការយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាអង្គ ម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្ធព្រះរាជហឬទ័យ ។ យាង និង អញ្ជើញចូលរួម នៅក្នុងព្រះរាជពិធីបុណ្យ នាឱកាសនោះមាន សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី សមាជិកាព្រឹទ្ធភាព សម្តេច នរោត្តម សិរីវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងជាមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ និងអ្នកម្នាង សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ អ្នកម្នាង ជាព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្ត្រី ព្រះបរមរាជវាំង យ៉ាងច្រើនកុះករ។