O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងនិវត្តន៍
2014-12-09
នៅវេលាម៉ោង​ ​៨:៣០នាទី យប់ថ្ងៃទី ៩ ខែ ធ្នូ​ ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គបានសព្វព្រះរាជហឬទ័យ​ សេ្តចយាងនិវត្តន៍មកកាន់ព្រះរាជណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះអង្គបានសេ្តចយាង ចូលរួមពិធីបើកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភលោកលើកទី៦ នៅប្រទេសជប៉ុន កាលពីថ្ងៃ ០៨​ ខែធ្នូ ឆ្នាំ​ ២០១៤។           យាង​​​ និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ ព្រះរាជដំណើរព្រះករុណាជាអម្ចាស់​ជីវិត​តម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា នៃព្រះរាជា​ណា​ចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ​ ព្រមទាំងព្រះរាជវង្សានុវង្ស និងឥស្សរជនជាតិ​ជាច្រើន​រូបទៀត  ។
Visitor: 13720515
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.