O f f i c i a l   W e b s i t e
គណ:ប្រតិភូយូណេស្កូ ថ្វាយបង្គំគាល់
2014-12-01
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯក ​ សុខ​អាន ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្រ្តី​ អញ្ញើញជូន ឧត្តមHao Ping ប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ ​និងសហប្រធាន (ចិន​ និងឥណ្ឌា) នៃគណ:កម្មាធិការអន្តជារជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍ រមណីយដ្ឋានប្រាសាទព្រះវិហារ​(ICC-ព្រះវិហា) និងគណ:ប្រតិភូ ចូលថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទនៅវេលាម៉ោង ១១និង​០០នាទីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៤។​ ឯកឧត្តម Hao Ping ​ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៣០ខែវិច្ឆិកា រហូតដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ ICC-ព្រះវិហារ ដែលនិងប្រារព្ធធ្វើនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៤ នាទីស្នាក់ការកណ្តាលនៃអាជ្ញាធអប្សរា ខេត្តសៀមរាប។
Visitor: 13735514
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.