O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងទៅកាន់ប្រទេសជប៉ុន
2014-12-08
នៅវេលាម៉ោង​១១​ព្រឹក ថ្ងៃទី ៨ ខែ ធ្នូ​ ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ​ សេ្តចយាងទៅចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភពលោក លើកទី៦ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ០៨​ ​ដល់ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ​២០១៤។           យាង​ និងអញ្ជើញចូលរួមថ្វាយព្រះរាជវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ ព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា នៃព្រះរាជា​ណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា សម្តច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងអ្នកម្នាង ឯកឧត្តម yuji kumamaru ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំនិងឥស្សរជនជាតិ  មន្រ្តីស្ថានទូតជប៉ុន ក៏មានវត្តមាននៅក្នុងឱកាសនោះដែរ។
Visitor: 13735216
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.