O f f i c i a l   W e b s i t e
ទិវាបុណ្យឯករាជ្យជាតិខួបទី៦១ ៩វិច្ឆិកា២០១៤
2014-11-09
ទិវា ៩វិច្ឆិកា ត្រូវបានប្ររព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់មហាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត ដ៏វិសេសវិសាល នៃថ្ងៃ៩វិច្ឆិកាឆ្នាំ១៩៥៣ ដែលព្រះរាជាណាចក្រកម្ពុជា បានទទួលនូវឯករាជ្យ ភាពពេញលេញ អំពីអាណានិគមនិយមបារាំង ដោយសារព្រះរាជ​បូជនីយ៍កិច្ច​ដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះមហាវិរក្សត្រ ព្រះវរាជបិតាជាតិខ្មែរ ព្រះបរម​រតន:កោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង​ កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ នៅវេលាព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:​ដ៏ខ្ពង់​ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​ប្រារព្ធ​បើកទិវាបុណ្យឯករាជ្យជាតិខួបទី៦១ ជាទិវាបុណ្យជាតិពោរពេញដោយមោទនភាព និងភាពសប្បាយរីករាយរបស់ប្រជាជាតិយើងទាំងមូល។
Visitor: 13655100
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.