O f f i c i a l   W e b s i t e
ព្រះរាជពិធីអកអំបុក សំពះព្រះខែ
2014-11-06
នៅរាត្រី ថ្ងៃ ១៥កើត ពេញបូរណមី ខែ កក្តិក ត្រូវនិងថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអកអំបុក សំពះព្រះខែ ដែលរៀបចំឡើងយ៉ាងមហោឡារិក នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យនោះដែរមាន សម្តេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​ សម្តច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងអ្នកម្នាង​ សម្តេច សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជា រដ្ឋមន្រ្តីក្រសួងព្រះបរម​រាជវាំង  ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រះរាជវង្សានុវង្ស ​និងនាម៉ឺនសព្វមុខ​មន្រ្តីព្រះបរម​រាជ​​វាំងជា​ច្រើនរូប។
Visitor: 13735703
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.