O f f i c i a l   W e b s i t e
គណ:ប្រតិភូសាស្រ្តាចារ្យ និងនិស្សិត ជប៉ុន ថ្វាយតង្វាយ
2014-05-26
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ ព្រះរាជឬហទ័យ ប្រោសព្រះរាជទានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ យាងនាំលោក KAZUNORI NAKA ZAWA ជាប្រធានក្រុមហ៊ុន Global Investment Partners CO., លោក SATOSHI KITANDO នាយកសាកលវិទ្យាល័យ Osaka Commercial University និងគណ:ប្រតិភូ អញ្ញើញចូលថ្វាយបង្គំ គាល់នៅព្រះមហាប្រាសាទខេមរិន្ទ វេលាម៉ោង ១០និង ៣០នាទី ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៤។ លោក KAZUNORI NAKAZAWA បាននាំយកតង្វាយជា អង្ក ចំនួន ១០តោន មកថ្វាយព្រះករុណាជាអង្គម្ចាស់ ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រ តាមព្រះអង្គសព្វព្រះរាជឬទ័យដ៏ខ្ពង់ខ្ពស់បំផុត។
Visitor: 13727272
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.