O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គកឋិនទាន ព្រះរាជទ្រព្យ
2015-11-02
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតា ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គកឋិនទានព្រះរាជទ្រព្យ។ ព្រះរាជពិធីចំរើនព្រះបរិត្ត អង្គព្រះកឋិនទាន បានប្រារព្ធនៅវេលារសៀលថ្ងៃ ចន្ទ ៦ រោជ ខែអស្សុជ ត្រូវនិងថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សាអស់​​ រយ:កាល​២ត្រីមាសក្នុងពុទ្ធសីមាវត្តមាតិការាម ស្ថិតនៅភូមិ ព្រៃព្រាល សង្កាត់ អញ្ចាញរូង ស្រុក បរិបូណ៌ ខេត្ត កំពុងឆ្នាំង។ យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសក​ម្មភាព ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ ខ្ពង់ខ្ពស់បំផុត​ក្នុងព្រះរាជ​ពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះមាន  សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាឧត្តមប្រឹក្សាផ្ទាស់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច នរោត្តម សិរីវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ​ និងអ្នកម្នាង សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ​ទូទៅ​អមក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តី​ព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។
Visitor: 13744634
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.