O f f i c i a l   W e b s i t e
ទិវាបុណ្យឯករាជ្យជាតិខួបទី៦២ ៩វិច្ឆិកា២០១៥
2015-11-09
ទិវា ៩ វិច្ឆិកា ត្រូវបានប្ររព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់មហាព្រឹត្តិការណ៍ប្រវត្តិ សាស្រ្តដ៏វិសេសវិសាលនៃទិវា ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែលព្រះរាជាណាចក្រកម្ពុជា បានទទួលនូវឯករាជ្យភាពពេញលេញអំពីអាណានិគមនិយមបារាំង ដោយសារព្រះរាជ​បូជនីយ៍កិច្ច​ដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះមហាវិរក្សត្រ ព្រះវរាជបិតាជាតិខ្មែរ ព្រះបរម​រតន:កោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង​ រហូតបានទទួលជ័យជំនះជាស្ថាពរ​នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ នៅវេលាព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការ:​ដ៏ខ្ពង់​ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យសេ្តចយាង ជា​​ព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី​ប្រារព្ធ​បើកទិវាបុណ្យឯករាជ្យជាតិខួបទី៦២ ជាទិវាបុណ្យជាតិ ពោរពេញដោយមោទនភាពនិងភាពសប្បាយរីករាយ​ របស់ប្រជាជាតិ​យើង​ទាំងមូល។
Visitor: 13655070
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.