O f f i c i a l   W e b s i t e
ព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ
2015-07-23
នៅដវេលាព្រឹកថ្ងៃ ៨កើត ខែ ទុតិយាសាឍ ឆ្នាំ មមែ សប្តស័ក ព​ ស ២៥៥៩ ត្រូវនឹងថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥  ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ បានសេ្តចយាងជាព្រះរាជាធិបតីព្រះរាជពិធីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ នៅព្រះទីនាំង ទេវាវិនិច្ឆ័យ។ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងនាហ្មឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង​ បានយាង និងអញ្ជើញអមរដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ក្នុងព្រះរាជពិធីដ៏ឧត្តុងឧត្តមនេះផងដែរ។ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គមានព្រះរាជសទ្ធាដ៏ខ្ពង់ខ្ពស់កសាង ទៀនវស្សាព្រះរាជទ្រព្យ ចំនួន ១២ដើម អមដោយគ្រឿងបរិក្ខា មានផ្កាទៀន ចំនួន ១៧០ដើម ធូប១២ដុំ ទៀនសុទ្ធ ៦០ដើម លៀង៧កញ្ចប់ ទេយ្យវត្ថុ ២៨កញ្ចាប់ ប្រេងកាត​៦០លីត្រ ប្រេងដូង ២៤លីត្រ ទឹកក្រូច១៦កេស ទេកបរិសុទ្ធ៤៤ មី ៤៤កេស និងអង្កចំនួន៣៧បាវ​ ស្មើនឹង ១៨៥០គ.ក្រ និងវច្ឆ័យជាច្រើន ដើម្បីប្រោសព្រះរាជទាន ត្រាស់បង្កប់ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ដង្ហែទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាសមួយត្រីមាស នៅតាមទីអារាមនានាក្នុងរាជធានីភ្នំពេញ​ ខេត្តកំពង់ចាម​ និងខេត្តកំពង់ឆ្នាំង ដើម្បីវេប្រគេនព្រះសង្ឃបានជាស្បៀង គ្រឿងរណ្តាប់តៀមលក្ខណ:នៅក្នុងរដូវបុណ្យចូលព្រះវស្សាចាប់ពីថ្ងៃ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ​១៤កើត ខែអស្សុជ ខាងមុខនេះ។ 
Visitor: 13738484
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.