O f f i c i a l   W e b s i t e
ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះពរជ័យ
2015-07-25
នៅវេលាម៉ោង១១ព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោក ជំទាវ ខែក កៃមាលី ស៊ីសូដា ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជា អញ្ជើញនាំ លោក Beaver Chang និងលោកស្រី Shally Wang កូនប្រុស នាម Michael Chang  និងកូនប្រសារស្រី នាម Tiara Laurent ព្រមទាំងក្រុមគ្រួសារ   អញ្ញើញ​​ចូល​​​​​ក្រាប​​ថ្វាយបង្គំគាល់ ដើម្បីទទួលការប្រោសព្រះរាជទាន ព្រះពរជ័យសិរីមង្គល អំពីអង្គ​ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដល់កូនប្រុស កូនស្រី ​ដែលទើបបាន​រៀបអាពាហ៍ជា គូរស្មាមីភរិយាថ្មីនាពេលកន្លងមក ។
Visitor: 13740050
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.