O f f i c i a l   W e b s i t e
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី២៥
2015-01-21
នៅវេលាម៉ោង​១០ព្រឹក ថ្ងៃទី​ ២១ ​ខែ មករា ឆ្នាំ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ក្នុងព្រះបរមនាមព្រះអង្គ​ ជាព្រះប្រធានឧត្តមក្រុមប្រក្សានៃអង្គចៅក្រម​ ព្រះអង្គបានសព្វព្រះរាជ​ហឬទ័យប្រាសព្រះរាជទានជូន ឯកឧត្តម លោកជំទាវ ជាសមាជិក​ សមាជិកា​ ឧត្តមក្រុមប្រឹក្សានៃអង្គ​ចៅក្រម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់​នៅព្រះមហាប្រាសាទខេមរិន្ទ ដើម្បីប្រារព្ធបើ​កសម័យប្រជុំលើកទី​២៥ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ទន្មឹមនេះព្រះអង្គក៏បានសព្វព្រះរាជ​ហឬទ័យប្រាសព្រះរាជទាន សមាជិក សមាជិកា​ ឧត្តមក្រុមប្រឹក្សានៃអង្គ​ចៅក្រមចប់អាណត្តិ ​អញ្ជើញចូលក្រាបថ្វាយបង្គំលា និងទទួលព្រះរាជទាននូវគ្រឿងឥស្សរិយយស ផងដែរ។ 
Visitor: 13655122
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.