O f f i c i a l   W e b s i t e
លោក Gilbert Guillaume ថ្វាយបង្គំគាល់
2015-01-20
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោក Gilbert Guillaume  ជាអតីតប្រធានតុលាការយុត្តិធម៌អន្តរជាតិ ( Former president of the International Court of Justice) និងជាចៅក្រមចំពោះកិច្ច (Judge ad hoc របស់កម្ពុជា ក្នុងរឿងកម្ពុជាស្នើសុំឲ​ តុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលដីកា ថ្ងែទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយសារថៃបានទាមទារយកតំបន់ជុំវិញប្រាសាទព្រះវិហារ ទំហំ 4.6km2 តាំងពីឆ្នាំ ២០០៨) និង លោក Jean-David Levitte ជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបារាំង ព្រមទាំងភរិយា អញ្ជើញចូលថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទនៅវេលាម៉ោង ១១និង​០០នាទីថ្ងៃទី២០ ខែ​មករា ​ឆ្នាំ ២០១៥ ក្នុងឱកាសដែលលោកទាំងពីរ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥។
Visitor: 13748401
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.