O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
2014-06-28
នៅវេលាព្រឹកថ្ងៃទី ២៨ ខែ មិថុនា​ ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ ហទ័យ សេ្តចយាង​សំណេះសំណាល សាកសួរសុខ ទុក្ខ បងប្អូន កូនចៅ ប្រជារាស្រ្តទីទ័លក្រ រស់នៅភូមិ ចំនួន ០៤ ក្នុង ឃុំ វាលពន់ ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ។ អញ្ជើញអមដង្ហែរព្រះរាជដំណើរ ព្រះករុ ណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជា​ទីគោរពស ក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត​ សេ្តចយាងបំពេញព្រះរាជកិច្ច មនុស្សធម៌ដ៏ឧត្តុង្គឧត្តម នាឱកាសនោះមាន សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ​ទូទៅ អមក្រ សួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអម ក្រសួងព្រះបរម​រាជវាំង ព្រមទាំងអាជ្ញធរដែនដីគ្រប់ ជាន់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ។ ជាបឋម​ព្រះករុណាជាអង្គ ម្ចាស់ជីវិតតម្កាល់លើត្បូងជា​ទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុត ​ព្រះអង្គសព្វព្រះរាជហទ័យ ស្តេចយាងដល់លំ នៅដ្ឋានរបស់ បងប្អូន កូនចៅ ដែលមានជីភាពក្សត់ ខ្សោយជាងគេ។ ព្រះរាជអំណោយ ប្រោសព្រះរាជ ទានដល់ បងប្អូន​​ ប្រជារាស្រ្តទីទ័លក្រមានចំនួន ០៥ គ្រួសារ ក្នុងគ្រួសារមួយៗ មាន:  អង្ករចំនួន​៥០ គក្រ មីមួយកេស ឃឹតមួយកញ្ជាប់ ក្នុងនោះមាន: មុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ កន្ទេល​មួយ(ទំហំ ១.៧៥ គុណ ១.៨០ម) អាវយឺតមានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គ ម្ចាស់ជីវិតតម្កល់ លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួនមួយ  ត្រីខកំប៉ុង ដប់កំប៉ុង និង ថវិកាចំនួន ១០០.០០០រៀល។
Visitor: 13742424
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.