O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-06-12
នៅវេលាព្រឹកថ្ងៃ ១៥ កើត ខែ ជេស្ឋ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុ ជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះ​រាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់​បំផុត ក្នុងព្រះរាជពិធីសង្ឃទាន វេរភត្ត ប្រគេនមន្ត្រីសង្ឃ ៥ អង្គ ក្នុងព្រះទីនាំងមហាមន្ទីរ ដើម្បីឧទិ្ទសព្រះរាជ​កុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហា​វីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯក​ភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់​ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុង​ព្រះ​រាជពិធីបុណ្យនាឱកាសនោះមាន ព្រះរាជវង្សានុវង្ស និងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 13654057
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.