O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទាន ព្រះរាជទ្រព្យ
2013-11-01
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាដ៏ជ្រះថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គកឋិនទានព្រះរាជទ្រព្យ ព្រមទាំងបានប្រារព្ធព្រះរាជពិធីចំរើនព្រះបរិត្ត អង្គព្រះកឋិនទាន នៅវេលារសៀលថ្ងៃ សុក្រ ១៣ រោជ ខែអស្សុជ ត្រូវថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សាអស់រយកាល២ត្រីមាសក្នុងពុទ្ធសីមាវត្តមាតិការាម ស្ថិតនៅឃុំរាធរ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ យាង និងអញ្ជើញ ចូលរួមដង្ហែ ព្រះរាជសកម្មភាព ព្រះ ករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេច នរោត្តម សិរីវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។
Visitor: 1043640
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.